កម្រង​​​ភួងថ្កុល

ច្រៀង​​​ដោយ ៖ សុីន សុីសាមុត

១. កម្រង​​​ភួង​​​ថ្កុល ខ្ញុំយល់​​​កាល​​​ណា រន្ធត់​​​ចិន្ដា​​​ប្រាថ្នា​​​ចង់​​​បាន ស្រមើ​​​ស្រមៃ​​​ឃើញ​​​តែ​​​កល្យាណ ធ្វើ​​​ម្ដេច​​​រៀម​​​បាន​​​ប្រាណ មក​​​កៀក​​កើយ ។

២. ដង​​​ស្ទឹង​​​សង្កែ បំពេ​​​ដួង​​​ចិត្ត ប្រាប់​​​ថា​​​វរមិត្រ​​​ឥត​​​បែរ​​​កន្តើយ រង់ចាំ​​​រូប​​​បង​​​ឥត​​​លោះ​​​ពេល​​​ឡើយ ស្ទឹង​​​សង្កែ​​​អើយ​​​ពិត​​​ឬ​​​យ៉ាង​​​ណា ?

R. តោ​​​ឈរ​​​នៅ​​​ស្ងៀម​​​ធ្វើហី អ្នក​​​មិន​​​ព្រម​​​ស្ដី​​​ប្រាប់​​​ពី​​​ចិន្ដា ពិត​​​ទេ​​​សម្ដី​​​ថា​​​ស្រី​​​មេត្តា ដូច​​​ទឹក​​​ស្ទឹង​​​ថ្លា ស្នេហាៗ​​​រូប​​​ខ្ញុំ ។

៣. ភួង​​​ថ្កុល​​​ឲ្យ​​​ក្លិន​​​ហាក់​​​មិនរសាយ ឲ្យ​​​រៀម​​​ខ្វល់​​​ខ្វាយ​​​ ស្ទើរ​​​តែ​​​ស្រែក​​​យំ គឺ​​​ស្នេហ៍​​​ខក​​​ចិត្ត​​​ ផ្ដិត​​​ក្នុង​​​អារម្មណ៍​​​ ដង្ហោយ​​​ហៅ​​​ខ្ញុំ​​​ឥត​​​លោះ​​​ពេល​​​ឡើយ ៕
Share on Google Plus

About Unknown

0 comments:

Post a Comment