បទភ្លេង : ថៃ
ទំនុកច្រៀង ដោយ ស៊ីវ សុន
ច្រៀង ដោយ ស៊ីន ស៊ីសាមុត
សង្វាក់ : SLOW
ដកស្រង់ពីខ្សែភាពយន្តថៃ រឿង បុី កែវនាងហុង
១. ឱ! ស្នេហ៍មាសបង ស្ដាប់ភ្លេងបងច្រៀងបំពេ ជាតិនេះរៀមស្នេហ៍ ស្នេហ៍អូនពិតក្នុងហឫទ័យ ពេញញាំក៏ញាំមិនបាន ពេលគេងទុក្ខព្រួយរាល់ថ្ងៃ ដឹងទេចរណៃ រៀមសូមស្នេហ៍ស្រីប្រាកដ ។
២. ស្រឡាញ់បងទៅ បងនឹងលើកទូលថ្នាក់ថ្នម បំពេបីបម ឆោមស្នេហ៍មិនឲ្យកង្វល់ ពាក្យពិតបងពោលពាក្យពិត ចិត្តស្នេហ៍តែឆោមនិមល លោកនេះលោកមុន ស្នេហ៍អូន លុះត្រាក្សិណក្ស័យ ។
បន្ទរ. រៀមនឹងថ្នាក់ថ្នម បីបមឆោមកែវនិមល រៀមស៊ូអត់ធន់ ទ្រាំទុក្ខលំបាករីរៃ គេថាផ្លូវថ្នល់ គេថារថយន្តជាគូនិស្ស័យ ដួងចៃដួចចិត្ត បងក្ស័យតាមស្រីជានិច្ច ។
៣. ឱ! ស្នេហ៍មាសបង បើនួនល្អង ព្រមរួមប្រាណ អរណាស់កល្យាណ បើស្នេហ៍ប្រែជាទឹកមន្ត ឲ្យក្ស័យក៏បងព្រមក្ស័យ មិនស្ដាយជីវិតឡើយ ភក្ត្រមូលដូចច័ន្ទ បងសូមរួមរ័ក្សលុះក្ស័យ ៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment