ពាក្យ​ទំនឹម​ទំនៀម​ខ្មែរ និង​ពាក្យ​ស្លោក

  1. កក​ក៏​បាយ មេម៉ាយ​ក៏​ស្រី កន្ទុយ​បារី​ក៏​ថ្នាំ
  2. កាត់​ទឹក​មិន​ដាច់ កាត់​សាច់​វា​ឈឺ
  3. កាប់​បំពង់ រង់​ចាំ​ទឹក​ភ្លៀង
  4. ការ​ប៉ុន​ភ្នំ​មិន​គិត ទៅ​គិត​ឯ​ស្គរ​កំបែក​មាត់
  5. កោក​ៗ សឹក​តែ​មាត់​ត្រដោក ឆ្អែត​តែ​ពោះ​ក្របី
  6. កោរ​មិន​ដាក់​ទឹក
  7. កុំ​ខ្វើក​តាម​ខ្យល់ កុំ​ខ្វល់​តាម​រលក
  8. កុំ​គូ​មុន​គិត
  9. កុំ​ឈ្លោះ​នឹង​ស្ត្រី កុំ​ក្ដី​នឹង​គ្នា​ឯង
  10. កុំ​ដេក​ផ្សង​ព្រេង កុំ​វង្វេង​ខុស​ផ្លូវ
  11. កុំ​ដាំ​ស្រូវ នៅ​ផ្លូវ​ដំរី
  12. កុំ​​​ទុក​​​ចិត្ត​​​មេឃ កុំ​​​ទុក​​​ចិត្ត​​​ផ្កាយ កុំ​​​ទុក​​​ចិត្ត​​​ប្រពន្ធ ថា​​​គ្មាន​​​សាហាយ កុំ​​​ទុក​​​ចិត្ត​​​ម្ដាយ ថា​​​គ្មាន​​​បំណុល
  13. កុំ​ទុំ​មុន​ស្រគាល
  14. កុំ​ផ្ទុក​តាម​ទូក​ថ្វែ
  15. កុំ​ពត់​ស្រឡៅ កុំ​ប្រដៅ​ស្រី​ខូច
  16. កុំ​ពូត​ផ្សែង​ជា​ដុំ កុំ​យកភ្នំ​ទ្រាប់​អង្គុយ
  17. កុំ​រា​មុខ​ដឹង កុំ​ទទឹង​មុខ​សឹក
  18. កុំ​ពាក់​មុខ​យក្ខ កុំ​ពាក់​ស្បែក​ខ្លា
  19. កុំ​យក​ស្រឡៅ​ធ្វើ​ខ្នួច កុំ​សម្រួច​ឈើ​ពុក
  20. កំភ្លាញ​ស្លាប់​ព្រោះ​មាត់ ខ្វែក​ស្លាប់​ព្រោះ​អាចម៍
  21. ក្ដៅ​ថ្ងៃ មិន​ស្មើ​ក្ដៅ​ចិត្ត
  22. ក្ដៅ​ស៊ី​រាក់ ត្រជាក់​ស៊ី​ជ្រៅ
  23. ក្រពើ​វង្វេង​បឹង
  24. ក្រមុំ​ដណ្ដឹង​ម្ដាយ មេម៉ាយ​ដណ្ដឹង​ចិត្ត
  25. ក្រ​អ្វី​ក្រ​ចុះ កុំ​អោយ​តែ​ក្រ​គំនិត
  26. ខឹង​ខុស ខឹង​ខូច ខឹង​ខាត
  27. ខឹង​គោ វាយ​រទេះ
  28. ខឹង​អោយ​អត់ ខ្សត់​អោយ​រក
  29. ខ្ពស់​កប់​ពពក ចុះ​មក​ជ្រក​អាចម៍​ជន្លេន
  30. ខ្មោច​ស្រុក​អោយ​ដៃ ទើប​ខ្មោច​ព្រៃ​វា​ហ៊ាន​ធ្វើ
  31. ខ្លា​មិន​ខ្លាច ទៅ​ខ្លាច​អាចម៍​ខ្លា
  32. ខ្លួន​រស់ របស់​រក​បាន
  33. គោ​ដំបៅ​ខ្នង ក្អែក​ហើរ​រំលង រំសាយ​កន្ទុយ
  34. គ្នា​ច្រើន​អន្សម​ខ្លោច គ្នា​ដូច​ស្រមោច​អន្សម​ឆៅ
  35. គ្រូ​កាច សិស្ស​ខូច
  36. គ្រូ​ទាយ ម្ដាយ​ថា
  37. ឃើញ​ដំរី​ជុះ កុំ​ជុះ​តាម​ដំរី
  38. ឃ្លាត​កាយ ណាយ​ចិត្ត
  39. ឃ្លាន​ឆ្ងាញ់ ស្រឡាញ់​ល្អ
  40. ងប់​នឹង​ល្បែង តែង​វិនាស
  41. ងើយ​វា​ស្កក ឱន​វា​ដាក់​គ្រាប់
  42. ចង់​មាន​អោយ​ជួញ​អង្ករ ចង់​ក្រ​អោយ​ជួញ​ឡាន
  43. ចាក់​អង្ករ យក​អង្កាម
  44. ចាន​មួយ​រាវ លែង​អី​រណ្ដំ​គ្នា
  45. ចាប់​ក្ដាម​ដាក់​ចង្អេរ
  46. ចាប់​នេះ ចាប់​នោះ មិន​ឆ្ពោះត្រង់​ណា
  47. ចូល​ព្រៃ​ទាន់​ព្រឹក ចង់​សឹក​ទាន់​នៅ​ក្មេង
  48. ចូល​ស្ទឹង​តាម​បត់ ចូល​ស្រុក​តាម​ប្រទេស
  49. ចំណី​ឆ្ងាញ់ កុំ​ទុក​ស្អែក
  50. ចេះ​ដប់ មិន​ស្មើ​នឹង​ប្រសប់​មួយ
  51. ចេះ​ពី​រៀន បាន​ពី​រក
  52. ចេះ​ឯង​អោយ​ក្រែង​ចេះ​គេ
  53. ឆ្កែ​ខាំ កុំ​ខាំ​ឆ្កែ​វិញ
  54. ឆ្កែ​ព្រុស មិន​ដែល​ខាំ
  55. ឆ្នាំង​ណា គ្រប​នឹង
  56. ឆ្មា​មិន​នៅ កណ្ដុរ​ឡើង​រាជ្យ
  57. ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ
  58. ជាង​ទង​ស៊ី​រង​កំបែក ជាង​ដែក​ស៊ី​ហែក​នឹង​ដៃ
  59. ជាង​មិន​កើត បន្ទោស​ដែក
  60. ជិះ​ក្របី ចម្លង​ភក់
  61. ឈាម​ស្រែក ស្បែក​ហៅ
  62. ឈើ​កោង​វល្លិ​ព័ទ្ធ មនុស្ស​ខ្ចាត់​ភ្លាត់​កុំ​យក​ខ្លួន​បៀត
  63. ឈើ​ពុក កុំ​ដាក់​គូទ​លើ
  64. ដល់​ត្រើយ សើយ​គូទ
  65. ដាំ​ជើង​ក្រាន មិន​ប្រមាណ​ឆ្នាំង
  66. ដឹង​ដប់ ប្រសប់​ឈើ​មួយ
  67. ដៃ​ភ្លើង ជើង​មាន់
  68. ដំរី​ជល់​គ្នា ងាប់​ស្មៅ​ចិញ្ចៀន
  69. ដំរី​សារ​ស្លាប់ យក​ចង្អេរ​បាំង 
  70. តក់​ៗ ពេញ​បំពង់
  71. ត្រី​ងៀត ឆ្លៀត​ពង
  72. ត្រី​មួយ​ត្រក ស្អុយ​មួយ ស្អុយ​ទាំង​អស់
  73. ថោក​អ្វី​នឹង​ដៃ ថ្លៃ​អ្វី​នឹង​មាត់
  74. ទន្លេ​ដប់ មិន​ស្កប់​សមុទ្រ​មួយ
  75. ទម្ពក់​វា​ទៅ ទើប​ព្នៅ​វា​មក
  76. ទូក​ទៅ កំពង់​នៅ
  77. ធ្នូ​បង់​បាញ់ ធម៌​បង់​ទន្ទេញ ស្ត្រី​បង់​ភស្ដា
  78. ធ្វើ​គុណ ១០០ សំពៅ ទោស ១ ចូល​ទៅ​រលាយ​គុណ​អស់
  79. ធ្វើ​ស្រែ​ទាន់​ក្ដៅ​ដី ចង់​ស្រី​ទាន់​ក្ដៅ​ចិត្ត
  80. ធ្វើ​ស្រែ​នឹង​ទឹក ធ្វើ​សឹក​នឹង​បាយ
  81. ធ្វើ​​​ស្រែ​​​ឲ្យ​​​មើល​​​ស្មៅ ទុក​​​ដាក់​​​កូន​​​ចៅ​​​  ឲ្យ​​​មើល​​​ផៅសន្ដាន
  82. ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់
  83. ធ្វើ​គុណ បាន​ទោស
  84. នៅ​ផ្ទះ​ម្ដាយ​ទីទៃ ទៅ​ព្រៃ​ម្ដាយ​ជាមួយ
  85. បាត​ដៃ ខ្នង​ដៃ
  86. បុណ្យ​ក៏​ធ្វើ ឈើ​ក៏​កាប់
  87. បូញ​មាត់ បត់​ដុំ​ដៃ
  88. ប្រហែស​បាត់ ប្រយ័ត្ន​គង់
  89. ប្រញាប់​ពេក ដេក​ផ្លូវ
  90. ប្រាក់​ក៏​បង់ ថង់​ក៏​ដាច
  91. ផ្លែ​ឈើ​ជ្រុះ មិន​ដែល​ឆ្ងាយ​ពី​គល់
  92. ពាក្យ​ម្ដាយ ទំនាយ​គ្រូ ( គ្រូ​ទាយ ម្ដាយ​ថា )
  93. ពេល​ឈឺ យក​ដំរី​បន់ ពេល​ស្រន់ យក​ពង​មាន់​ទៅ​ថ្វាយ
  94. ភូត​នៅ​ហោរ ចោរ​នៅ​ជាង
  95. មនុស្ស​នឹង​ប្រាក់ យក្ខ​នឹង​សាច់
  96. មាន​ដំបៅ ទើប​រុយ​វា​មាន​រោម
  97. មាន​មាស ខ្វះ​ក្រដាស​ខ្ចប់
  98. មាស​ល្បង​អគ្គី ទុក្ខ​វេទនា​ល្បង​មនុស្ស
  99. មឹះ​ៗ កេះ​ឆ្នាំង​បាយ​ឆ្លុះ
  100. ម្នៅ​ៗ យក​ជ័រ​ព្នៅ​មក​ត្បៀត​ឃ្លៀក
  101. យក​ពង​មាន់​ទៅ​ផ្ញើ​នឹង​ក្អែក
  102. យប់​មើល​នឹង​ដៃ ថ្ងៃ​មើល​នឹង​ភ្នែក
  103. រក​អុស ប្រទះ​ឈើ​ងាប់
  104. រស់​តែ​មាត់  ត្រគាក​ស្លាប់​ស្ដូក
  105. រឹង​ដែក​ពត់​បាន រឹង​ចាន​ពត់​បាក់
  106. លួច​គេ​ធ្លាប់​ដៃ ដេក​ថ្ងៃ​ធ្លាប់​ភ្នែក
  107. លឿន លៃ​មិន​ទាន់
  108. លេង​ក្មេង អាប់​យស លេង​ពស់​ៗ​ខាំ
  109. សូវ​ស្ដួច កុំ​អោយ​ដាច់
  110. សូវស្លាប់បា កុំឲ្យ​​​ស្លាប​​់​​​មេ សូវ​​​លិច​​​ទូក​​​កណ្ដាល​​​ទន្លេ កុំឲ្យ​​​ភ្លើង​​​ឆេះ​​​ផ្ទះ
  111. ស្រឡាញ់​ខ្លួន អោយ​ស្ងួន​ចំណី
  112. ស្រឡាញ់​កុំ​ទៅ​ញឹក បើ​រលឹក​សឹម​ទៅ​ម្ដង​ៗ
  113. ស្លៀក​ស្បង់​មិន​កោរ​សក់ ឆ្លុះ​កញ្ចក់​ធ្មេច​នេត្រា
  114. ស្លាប់​ដូច​ពស់ រស់​ដូច​កង្កែប
  115. ហុត​ទឹក សម្លឹង​កាក
  116. អង្គុយ​លើ​ចង្អេរ លើក​ខ្លួន​ឯង
  117. អន្ទង់​វែង ឆ្នាំង​វែង
  118. អា​វៀច​ធ្វើ​កង់ អា​ត្រង់​ធ្វើ​ទូក

ស្រាវ​​​ជ្រាវ​​​ដោយ ៖ យី ធន និង ឱម ខែម
ដកស្រង​​​ចេញ​​​ពី ៖ ទស្សនាវដ្ដី កម្ពុជសុរិយា ឆ្នាំទី ៤៨ លេខ ១ គ.ស. ១៩៩៤ ។
Share on Google Plus

About Unknown

0 comments:

Post a Comment