ច្រៀងដោយ ៖ សុីន សុីសាមុត
១. ស្រេកទឹកខ្លាំងណាស់ អ្នកម្ដាយកូនអើយ ស្លាប់ឥឡូវហើយ ឱ! លោកមានគុណខ្ញុំ ខុសអីបានជាធ្វើទារុណ ឱ! អ្នកម្ដាយមានគុណ សូមជួយខ្ញុំផង ។
២. គេធ្វើបាបខ្ញុំគ្មានត្រាប្រណី គេចងហាលថ្ងៃដៃជាប់ចំណង បង្អត់បាយស្ទើរក្ស័យ ហើយមាសបង បើមានខុសឆ្គង ក៏អស់ចិត្តដែរ ។
R. គេនិរទេសចោលដូចសត្វតិរច្ឆាន ហុឺទឹកភ្នែកជោកប្រាណ ខានបានយល់ស្នេហ៍ភូមិកំណើត ក៏ខានឃើញដែរ ពេលនេះយល់តែនិរាស្ត្រខ្លោចផ្សារ ។
៣. ព្រៃភ្នំវាលធំ ជួយចាំសម្ដី បើខ្ញុំមិនក្ស័យចាកចោលលោកា គង់បានត្រឡប់ មកជួយភ័ក្ត្រា អ្នកម្ដាយស្នេហា និងបុប្ផាស្រី ៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment