បទភ្លេង ដោយ ៖ ពៅ សុីផូ
ទំនុកច្រៀង ដោយ ៖ ម៉ា ឡៅពី
ច្រៀងដោយ ៖ សុីន សុីសាមុត
១. ពេលបងបានឃើញអូន នាងចុះមុជទឹក ស្មារតីរៀមភ្លឹក ព្រោះចាញ់សម្រស់ អូនអើយអូនល្អ លើសគេទាំងអស់ បងចង់ស្គាល់ឈ្មោះ តើពីរោះយ៉ាងណា ។
២. រាងរាវស្ទាវតូច ដូចកិន្នរី ឆោតឆើតពិសី គន់គាប់នេត្រា ដំណើរល្វត់ល្វន់គន់មានលក្ខណ រៀមស្លុងចិន្ដា ឃើញផ្កាល្អឯក ។
R. ឱ! កំពង់ចាម កំពង់ចិត្តអើយ រៀមសូមកៀកកើយ កែវកុំប្រកែក បើអូនប្រកាន់ ទ្រូងបងនឹងបែក កែវកុំប្រកែក ទទួលបងទៅ ។
៣. បងសូមផ្ញើប្រាណ នឹងស្ងួនពិសី បងសូមថ្នមបី ស្រស់ស្រីពាលពៅ ព្រលប់អូនគេងស្ដាប់ភ្លេងកោយភ្លៅ បងបំពេទៅលុំសូន្យសង្ខារ ។
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment