ស្យង់ និង​គំនិត​ស្យង់

សំណួរ : អ្វី​ទៅ​ហៅ​ថា​ ស្យង់?
ចម្លើយ : ស្យង់ ជា​របក​គំហើញ​ នៃ​ទំនាក់​ទំនង​ ដែល​មាន​ក្នុង​ តថៈ ជា​ការ​ខិត​ខំ ដើម្បី​ពន្យល់​ និង​ស្គាល់​អ្វី​ដែល​មាន ។
សំណួរ : អ្វី​ទៅ​ហៅ ថា តិច​និច ?
ចម្លើយ : តិច​និច ជា​កម្រ​ល្បិច​ជាក់​លាក់ ដើម្បី​បង្កើត​លទ្ធផល ដែល​គេ​​យល់​ថា មាន​ប្រយោជន៍​ ។ តិចនិច​ តម្រង់​ទៅ​រក​អ្វី​ ដែល​មាន​ប្រយោជន៍ ហើយ​ជា​អ្នក​បំពេញ​សេចក្ដី​ត្រូវ​ការទាំង​អស់​ របស់​មនុស្ស​ ។ តិច​និច ខំ​បង្កើត​អ្វី​ ដែល​​យើង​ប្រាថ្នា​ ចង់​ឲ្យ​មាន​ ហើយ​ដែល​មិន​ទាន់​មាន​នៅ​ឡើយ ។ 
សំណួរ : តើ​ស្យង់​​ មាន​លក្ខណៈ​គំនិត​យ៉ាង​ដូចម្ដេច ?
ចម្លើយ : គំនិត​ស្យង់​ មិន​ទទួល​ស្គាល់​អ្វី​ ដោយ​ខ្វះ​ភស្តុ​តាងទេ ។ ស្យង់ មិន​រា​ថយ​ ចំពោះ​ការ​ទិតៀន​ទាំង​ឡាយ ព្រោះ​ស្យង់​មាន​លក្ខណៈ​​ជា​គំនិត​រិះ​គិត (Esprit critique) តែង​ទិតៀន​លើ​គំនិត​ផ្ទាល់​របស់​ខ្លួន​ ថែម​ទៀត​ផង ។ ស្យង់​ មាន​លក្ខណៈ​ជា​គំនិត​សកល (Esprit universel) កាល​ណា​ស្យង់​ កើត​ចេញ​ពី​វិចារណញាណ ជា​គំនិត​ជាក់​ច្បាស់ ដែល​ផ្ទុយ​ស្រលះ​ពី​លក្ខណៈ​ ប្រហាក់​ប្រហែល​នៃ​គំនិត​សាមញ្ញ ។
សំណួរ :  អ្នក​ប្រាជ្ញ​ឈ្មោះ​អ្វី​ ដែល​បាន​បំបែក​​ស្យង់​ ជា​ប្រាំ​មួយ​ផ្នែក ? តើ​អ្វី​ខ្លះ ?
ចម្លើយ : លោក​ អូគុស​កុង បាន​បំបែក​ស្យង់​ជា​ប្រាំ​មួយ​ផ្នែក​ គឺ ៖

១. គណិតវិទ្យា
២. តារាវិទ្យា
៣. រូបវិទ្យា
៤. គីមី
៥. ជីវវិទ្យា
៦. សង្គមវិទ្យា

    សំណួរ : គេ​បាន​ពោល​ថា " ស្យង់ " បាន​ត្រូវ​ឃ្លាត​ចេញ​ពី​ទស្សនវិជ្ជា ដោយ​ការ​រីក​ចម្រើន​ នៃពុទ្ធិ​របស់​អ្នក​ប្រាជ្ញទាំង​ឡាយ ។ ចូរ​រៀប​រាប់​ឈ្មោះ​ អ្នក​ប្រាជ្ញ​វិទ្យា​សាស្ត្រ និង​មុខ​វិជ្ជា​របស់​អ្នក​ប្រាជ្ញ​ទាំង​នោះ ដែល​អ្នក​បាន​ដឹង ?
    ចម្លើយ : ដោយ​សារ​មនុស្ស​ មាន​បំណង​ចង់​កែ​ប្រែ​ធម្មជាតិ ដើម្បី​តម្រូវ​ទៅ​តាម​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន ទើប​មនុស្ស​បង្កើត​ស្យង់​ឡើង ។ ក្នុង​ចំណោម​អ្នក​ប្រាជ្ញ​ទាំង​ឡាយ ដែល​មាន​ជំនឿ​ និង​ទំនោរ​គតិ​ពិចារណា (Tendance Réflèchie) បាន​ពុះពារ​ឧបសគ្គ ព្រម​ទាំង​ចំណាយ​កម្លាំង​ គំនិត​បញ្ញា​របស់​ខ្លួន ដើម្បី​តាម​ដាន​ រក​ប្រភព​នៃ​សច្ចៈ (Origine de la vérité) ក្នុង​មាគា៌​របស់​ស្យង់ ។ រី​ឯ​អ្នក​ប្រាជ្ញ​ទាំង​នោះ គេ​សង្កេត​ឃើញ ៖

    • លោក ញូតុន និង​ទ្រឹស្ដី​ មេកានិច​របស់​លោក
    • លោក អី គ្លីត និង​ទ្រឹស្ដី គណិតវិទ្យា
    • លោក កាលីលេ និង​ទ្រឹស្ដី រូបវិទ្យា
    • លោក ឡាវ៉ស្យេ និង​ទ្រឹស្ដី គីមី
    • លោក ឡា ម៉ាក់ និង​ទ្រឹស្ដី ជីវវិទ្យា
    • លោក កុង និង​ទ្រឹស្ដី សង្គមវិទ្យា​ទំនើប ។ល។

    សំណួរ : អ្នក​យល់​ដូច​ម្ដេច​ ចំពោះ​មតិ​មួយ ដែល​បាន​ពោល​ថា " ទស្សន​វិជ្ជា ជា​ការ​ពិចារណា មិន​មែន​ជា​ការ​បូក​បញ្ចូល​ចំណេះ​ទាំង​អស់​ទេ " ។ ចូរ​វែក​ញែក​ និង​ឲ្យ​យោបល់​ ចំពោះ​មតិ​ខាង​លើ​នេះ ។
    ចម្លើយ : ទស្សនវិជ្ជា គឺ​ស្នេហា​គតិ​បណ្ឌិត នេះ​ជា​និយម​ន័យ​ ដែល​គេ​បាន​បក​ស្រាយ​ តាម​ភាសា​របស់​ក្រិច​ថា " ភីឡូសូភីយ៉ា " (PHILOSOPHIA) ។

    ពាក្យថា " ស្នេហា " គឺ​ចូល​ចិត្ត ស្រឡាញ់​ និង​ចង់​បាន ។ តើ​អ្នក​ទស្សនវិជ្ជា​ ស្រឡាញ់ និង​ចង់​បាន​អ្វី​? ឆ្លើយ​ថា អ្នក​ទស្សនវិជ្ចា​ ស្រឡាញ់​ឧត្ដម​គតិត្រូវ ទោះ​បី​ក្នុង​វិស័យ​ណា​ក៏​ដោយ ។ ដូច្នេះ ដើម្បី​ឲ្យ​បាន​ឧត្ដម​គតិ​ត្រូវ អ្នក​ទស្សនវិជ្ជា បាន​ប្រើមនោសញ្ចេតនា និង​បញ្ញា​របស់​ខ្លួន ស្រាវ​ជ្រាវ​រក " ពុទ្ធិ​សច្ចៈ " ដោយ​ប្រើ​ជា​ចាំ​បាច់​ នូវ​ការ​ពិចារណា ។ ការ​ពិចារណា​ហេតុ​ និង​ផល ទៅ​លើ​ធម្មជាតិ និង​វត្ថុ​ធាតុ​ផ្សេងៗ ក្នុង​ធម្មជាតិ​ ជា​កម្មវត្ថុ​របស់​អ្នក​ឯក​ទេស ។ ពិត​មែន​ហើយថា មនុស្ស​ម្នាក់​ៗ ពុំ​អាច​ក្រសោម​យក​វិជ្ជា​ឯក​ទេស​ទាំង​អស់​បាន​ទេ ក៏​ប៉ុន្តែ​គេ​អាច​បូក​បញ្ចូល​ចំណេះ​ជាច្រើន ដាក់​ទៅ​ក្នុង​គំនិត​របស់​គេ​បាន​ដែរ ឲ្យ​តែ​ខួរ​ក្បាល​របស់​គេ​ ទទួល​យក​ចំណេះ​នោះ​បាន ។

    សព្វ​ថ្ងៃ​នេះ វិទ្យាស្ថាន​ពហុ​តិចនិច បាន​កើត​មាន​ឡើង ​ស្ទើរ​តែ​គ្រប់​អារ្យ​ប្រទេស​ទាំង​អស់​ ។ ការ​បង្កើត​សាលា​ពហុតិចនិច (Politechnique) នេះ ពុំ​មែន​មាន​ន័យ​ថា គ្រាន់​តែ​ឲ្យ​មនុស្ស​ពិចារណា​ម្យ៉ាង​ប៉ុណ្ណោះ​ទេ តែ​គេ​បាន​បង្កើត​ឡើង ដើម្បី​ជ្រើស​រើស​មនុស្ស​ទាំង​ឡាយ​ណា ដែល​មាន​ខួរ​ក្បាល​ អាច​ទទួល​យក​ការ​បូក​ចំណេះ​ ជា​គតិ​បណ្ឌិត​នោះ​ឯង ។ ដូច្នេះ យើង​អាច​សន្និដ្ឋាន​បាន​ថា ចំណេះ​ទាំង​អស់​ ទោះ​ស្យង់​ក្ដី​ ពុំ​មែន​ស្យង់​ក្ដី តិចនិចក្ដី​ ពុំ​មែន​តិចនិច​ក្ដី សុទ្ធ​តែ​ប្រើ​ការ​ពិចារណា​ទាំង​អស់ ។ ម្យ៉ាង​ទៀត យើង​ឃើញ​ថា ព្រះពុទ្ធ​ពុំ​គ្រាន់​តែ​បូក​ចំណេះ​ទាំង​អស់ របស់​មនុស្ស​ប៉ុណ្ណោះ​ទេ តែព្រះពុទ្ធ​ត្រាស់ ដឹង​ឥត​សល់​ចន្លោះ​ត្រង់​ណា​បន្តិច អាស្រ័យ​ការពិចារណា​នេះ​ដែរ ។ ដូច្នេះ​ មតិ​ខាង​លើ​នេះ ខុស​ស្រលះ​ពី​គោល​ដៅ​ពិត​របស់​ន័យ​ថា " ទស្សនវិជ្ជា ជា​ប្រភព​នៃ​ការ​ពិចារណា​ ទៅ​លើ​ចំណេះ​ទាំង​អស់​ ក្នុង​លោក និង​ក្រៅ​លោក " ។

    ជាមួយ​គ្នា​នឹង​ការ​ពិចារណា​នេះ លោក " ប៉ូល​វ៉ាលេរី (Paul Valéry) " ក៏​បាន​យល់​ស្រប​នឹង​ទស្សនៈខាង​ក្រៅ​នោះ​ដែរ គឺ " ខ្ញុំ​ទុក​ជា​អ្នក​ទស្សនវិជ្ជា នូវ​ជន​ទាំង​ឡាយ​ណា​ ដែល​ខិតខំ​ស្វែង​រក​គំហើញ​សរុប (Vision globale) នូវ​ចំណេះ​ទាំង​អស់​របស់​ខ្លួន ទោះ​បី​ជន​នោះ​ មាន​ចំណេះ​ស្ដួច​ស្ដើង​យ៉ាង​ណា​ក៏ដោយ " លោក ប៉ូលវ៉ាលេរី បាន​និយាយ​ពី​ចំណេះ​សរុប​ ដែល​មនុស្ស​ម្នាក់ៗ​ ខំ​ប្រឹង​ប្រែង​សិក្សា​ ប្រមូល​មក​ដាក់​ក្នុង​ខួរ​ក្បាល​របស់​ខ្លួន ។ ដូច្នេះ​ ទស្សនវិជ្ជា ជា​វិជ្ជា​ទូទៅ​ ដែល​មនុស្ស​បាន​យក​ការ​ពិចារណា​របស់​ខ្លួន ទៅ​ក្រសោប​យក​មក​ទុក​ជា​ពុទ្ធិទូលំ​ទូលាយ ដែល​ពិភពលោក​សម័យ​ថ្មី កំពុង​តែ​ឲ្យ​តម្លៃ​ ដោយ​ឥត​ប្រកែក​បាន ។
    សំណួរ : គេ​ពោល​ថា " តិចនិច ជា​ប្រតិបត្តិ​របស់​ស្យង់ ដូច្នេះ ទស្សនៈ​នេះ​ បាន​បញ្ជាក់ថា តិចនិច សព្វ​ថ្ងៃ​នេះ ពឹង​ផ្អែក​លើ​ស្យង់​ទាំង​ស្រុង ។ ចូរ​រក​ឧទាហរណ៍​ និង​ពន្យល់​ឲ្យ​បាន​ក្បោះ​ក្បាយ​ថា ៖ ស្យង់ ក៏​ពឹង​ផ្អែក​ទាំង​ស្រុង ទៅ​លើ​តិចនិច​ដែរ " ។
    ចម្លើយ : គេ​និយម​ពោល​ថា " ស្យង់​ ជា​របក​គំហើញ នៃ​ទំនាក់​ទំនង​ ដែល​មាន​ក្នុង​តថៈ " ។ ដូច្នេះ ស្យង់​ស្វែង​រក​សច្ចៈ ទោះ​សច្ចៈនេះ មាន​លក្ខណៈ​យ៉ាង​ណា​ក៏​ដោយ ។ ហេតុ​នេះ ហើយ​បាន​ជា​យើង​ឃើញ​ថា ស្យង់​ពុំ​ត្រូវ​​​ការ​ប្រធាន​វិស័យ​ភាព (Subjectivité) ទេ ។ ជាមួយ​នឹង​ការ​ខំ​ប្រឹង​ប្រែង រិះ​រក​គំហើញ​ថ្មី​ៗ នៅ​ក្នុង​ធម្មជាតិ ស្យង់​បាន​ខិត​ខំ​ពន្យល់​ ឲ្យ​ឃើញ​ប្រត្យក្ស​ នូវ​អ្វី​ដែល​មាន ។ ឯ​ចំណែក​តិច​និច​ជា កម្រង​ល្បិច​ជាក់​លាក់ ដើម្បី​បង្កើត​លទ្ធផល ដែល​យល់​ថា​ មាន​ប្រយោជន៍ ។ អ្វី​ដែល​មនុស្ស​ត្រូវ​ការ តិច​និច​បាន​ខំ​រិះ​រក​លក្ខណៈ​ពីរ ដើម្បី​បម្រើ​សេចក្ដី​ត្រូវ​ការ​នោះ គឺ ៖

    ១. ប្រតិបត្តិ (Pratique)
    ...

    ជីវិត​គ្រឿង​យន្ត​ស្វ័យ​ប្រវត្តិ​នេះ​ ឲ្យ​មាន​រូបរាង​ឡើង ។ ដូច្នេះ មតិ​ដែល​ពោល​មក​ខាង​លើ​នេះ ជា​សំយោគនៃទ្រឹស្ដី​ត្រូវ​ពីរ គឺ ស្យង់​ក៏ពឹង​លើ​តិចនិច ឯ​ចំណែក​តិចនិច​ ក៏​ពឹង​លើ​ស្យង់​ ដើម្បី​ញ៉ាំង​ឲ្យ​សម្រេច​នូវ​គោល​បំណង​របស់​ខ្លួន ត្រូវ​​នឹង​សេចក្ដី​ប្រៀប​ប្រដូច​មួយ​វគ្គ ដែល​បាន​ពោល​ថា ៖

    " ស្យង់ បាន​សង់​គ្រឹះ​ដ៏ធំធេង​នៃ​ទ្រឹស្ដី ទស្សនវិជ្ជា​ ជា​អ្នក​គិត​ក្រោម​សំណង់​នោះ ដើម្បី​ស្វែង​រក​ប្រភព​ច្បាស់​លាស់ រី​ឯ​តិច​និច​ ជា​ឆ្អឹង​ និង​សាច់​នៃ​ចំណង់​ទាំង​មូល ... ។
    សំណួរ : បើ​ស្យង់​និយម​ការ​ជាក់​លាក់ បើ​ស្យង់​ មិន​ទទួល​អ្វី​ទាំង​ឡាយ ដែល​ខ្វះ​ភស្តុតាង តើ​ស្យង់​មាន​សច្ចៈ​ដាច់​ខាត​ ឬទេ ? ហេតុ​អ្វី?
    ចម្លើយ :
    សំណួរ :
    ចម្លើយ :
    សំណួរ :
    ចម្លើយ :
    សំណួរ :
    ចម្លើយ :
    សំណួរ :
    ចម្លើយ :
    សំណួរ :
    ចម្លើយ :
    សំណួរ :
    ចម្លើយ :
    សំណួរ :
    ចម្លើយ :
    សំណួរ :
    ចម្លើយ :
    សំណួរ :
    ចម្លើយ :
    សំណួរ :
    ចម្លើយ :
    សំណួរ :
    ចម្លើយ :
    សំណួរ :
    ចម្លើយ :
    សំណួរ :
    ចម្លើយ :
    សំណួរ :
    ចម្លើយ :
    សំណួរ :
    ចម្លើយ :
    សំណួរ :
    ចម្លើយ :
    សំណួរ :
    ចម្លើយ :
    សំណួរ :
    ចម្លើយ :


    ចំណងជើង​សៀវភៅ ៖ ទស្សនវិជ្ជា : សំណួរ-​ចម្លើយអត្ថាធិប្បាយ សម្រាប់​ថ្នាក់​បញ្ចប់
    រៀបរៀង​ដោយ : សុខ សុត្ថាល សាស្ត្រាចារ្យបវញ្ញាទស្សនវិជ្ជា
    ឆ្នាំ​បោះពុម្ពផ្សាយ : ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ១៩៧៥
    បោះពុម្ពដោយ : រោង​ពុម្ព មហាលាភ

    Share on Google Plus

    About Unknown

    0 comments:

    Post a Comment