សំបួរ​​​មាស

បទ​​​ភ្លេង បុរាណ
ទំនុក​​​ច្រៀង​​​ ដោយ ញ៉ែម ផុន
សម្រួល​​​តន្ត្រី​​​ដោយ ហេង ហួរវ៉េង
​​​ច្រៀង​​​ដោយ ស៊ីន ស៊ីសាមុត

១. សំបួរ​​​មាស​​​អើយ ផ្លែ​​​លាក់​​​សន្លឹក បង​​​បួស​​​ហើយ​​​សឹក មក​​​ដណ្ដឹង​​​ស្រី (ពីរ​​​ដង) អក្ខរា​​​បង​​​លាក់​​​ដាក់​​​ក្រោម​​​ក្ដារតី កែវ​​​កុំ​​​យក​​​ប្ដី​​​មុន​​​រដូវ​​​ភ្ជុំ ។

២. អក​​​កាច់​​​សំបុក កុក​​​លាស់​​​រោម​​​ថ្មី ទំពាំង​​​ទួល​​​ដី ឫស្សី​​​បែក​​​គុម្ព (ពីរ​​​ដង) ដាច់​​​ខែ​​​អស្សុជ​​​ កែវ​​​ពេញ​​​ក្រមុំ ផ្ការីក​​​ជួប​​​ឃ្មុំ​​​ យំ​​​សុំលំអង ។

... ភ្លេង ...

បន្ទរ. ផ្កា​​​ផុះ​​​តាម​​​ផ្លូវ រៀម​​​មិន​​​ត្រូវ​​​ការ ចិត្ត​​​គួរ​​​ប្រាថ្នា​​​ផ្កា​​​ក្នុងរបង (ពីរ​​​ដង) ផ្កា​​​សំបួរ​​​មាស​​​ មាន​​​ម្ចាស់​​​គ្រប់​​​គ្រង ក្រពុំ​​​លើ​​​ទង​​​ ចាំ​​​បង​​​ត្រកង​​​ថ្នម​​​បី ។

៣. ផ្កា​​​ដុះ​​​ដី​​​ក្រុង មាន​​​ជុង​​​អន្ទាក់ ផ្កា​​​អូន​​​មាន​​​ធ្នាក់ ទាក់​​​ភ្នែក​​​កវី (ពីរដង) ពេល​​​បាន​​​ឃើញ​​​ ផ្កា​​​ដូច​​​បាន​​​ឃើញ​​​ស្រី សូម​​​កែវ​​​ប្រណី​​​ សម្ដី​​​បង​​​ផង ៕

Share on Google Plus

About Unknown

1 comments:

  1. The best casino games to play | Drmcd
    The best casino games to play online 상주 출장마사지 · 1. 당진 출장마사지 Starburst (Mega Moolah) · 2. Wheel of Fortune · 3. Caribbean Stud · 포커 족보 4. 충청남도 출장마사지 Big Poker · 5. Craps 군포 출장안마 · 6. Jackpots.

    ReplyDelete