ស្ម័គ្រ​​​មួយ​​​ជីវិត

បទ​​​ភ្លេង បរទេស
ទំនុក​​​ច្រៀង ដោយ ញ៉ែម ផុន
ច្រៀង​​​ ដោយ ស៊ីន ស៊ីសាមុត និង ប៉ែន រ៉ន

ស្រី. វាយោ​​​ត្រជាក់ ធ្លាក់​​​មក​​​ពី​​​ឆ្ងាយ ទឹក​​​ហូរ​​​អន្លាយ​​​ ហូរ​​​ទៅ​​​សែន​​​ឆ្ងាយ​​​សន្លឹម តន្ត្រី​​​ធម្មជាតិ ឆ្លៀត​​​ថ្នូរ​​​គ្រហឹម ច័ន្ទ​​​រះ​​​មក​​​ប៉ប្រឹម ហាក់​​​ប្រឹង​​​ញញឹម​​​រក​​​ស្រី ។

ស្រី. អូន​​​នៅ​​​ចាំ​​​បង នួន​​​ល្អង​​​ឆ្នើម​​​ចិត្ត អារម្មណ៍​​​អូន​​​គិត ខ្លាច​​​បង​​​ស្នេហ៍​​​តែ​​​សម្ដី ខ្លួន​​​ពេញ​​ក្រមុំ​​​កំពុង​​​ពេញ​​​វ័យ តែ​​​អូន​​​មាន​​​ចិត្ត​​​ភក្ដី ស្ម័គ្រ​​​ស្មោះ​​​លើ​​​ថ្លៃ​​​តែ​​​មួយ ។

ប្រុស. បារម្ភ​​​អ្វី​​​អូន មាស​​​ស្ងួន​​​បណ្ដូល​​​ជីវិត បង​​​មិន​​​ក្បត់​​​ចិត្ត ពិត​​​ជា​​​មិន​​​ឲ្យ​​​អូន​​​ព្រួយ បង​​​ថ្នម​​​មាស​​​ស្នេហ៍ បង​​​ថែ​​​ជា​​​ពន្លក​​​ត្រួយ ស្នេហ៍​​​យើង​​​តែ​​​មួយ ឈប់​​​ព្រួយ​​​រឿង​​​បង​​​មាន​​​ថ្មី ។

(ពីរនាក់). ទឹក​​​ដី​​​ព្រៃ​​​ខ្យល់ យល់​​​ហើយ​​​ជួយចាំ សូម​​​ជួយ​​​ចំណាំ​​​ បណ្ដាំ​​​ទុក​​​ជា​​​សាក្សី ថា​​​ចិត្ត​​​យើង​​​ស្មោះ លុះ​​​ត្រា​​​តែ​​​ក្ស័យ បើ​​​កើត​​​ជាតិ​​​ថ្មី ប្រាថ្នា​​​សុំ​​​ជួប​​​ម្ដង​​​ទៀត ៕
Share on Google Plus

About Unknown

0 comments:

Post a Comment