ខ្យល់​​​ត្រជាក់

បទ​​​ភ្លេង បរទេស
ទំនុក​​​ច្រៀង ដោយ ស៊ីវ សុន
ច្រៀង​​ ដោយ ស៊ីន ស៊ីសាមុត

១. ឱ! ​​​ផ្ទៃ​​​មេឃ​​​ស្រឡះ​​​ភ្លឺ​​​ថ្លា ពន្លឺ​​​សោភា​​​ស្រស់​​​ត្រចង់ ផ្ការីក​​​លូត​​​លាស់​​​រហង់ រហង់​​​រីក​​​ស្រស់​​​បំព្រង តើ​​​ចាំ​​​អ្នក​​​ណា ។

២. ខ្យល់​​​បក់​​​មក​​​ ត្រជាក់​​​ក្នុង​​​ចិត្ត ចិន្ដា​​​ខ្ញុំ​​​គិត​​​ដល់​​​ជីវ៉ា ក្រអូប​​​ក្លិន​​​ស្រី​​​រសាត់ តាម​​​ខ្យល់ ធ្វើ​​​ឲ្យ​​​ខ្ញុំ​​​ខ្វល់ ព្រោះ​​​ក្លិន​​​ស្នេហា ។

បន្ទរ. ខ្យល់​​​អើយ​​​ ខ្យល់​​​ត្រជាក់ រសាត់​​​មក​​​ថ្នាក់​​​ថ្នម​​​សព្វកាយា ចិត្ត​​​រំភើប​​​ ស្រៀវ​​​ស្រើប​​​ចិន្ដា ពេល​​​ណា​​​ថ្ងៃ​​​ណា បាន​​​ផ្កា​​​មក​​​ក្បែរ​​​ខ្ញុំ ។

៣. រាត្រី​​​នេះ​​​រាត្រី​​​ស្អែក ផ្កា​​​កុំ​​​ប្រកែក​​​ ខ្ញុំ​​​ក្រៀម​​​ក្រំ អាសូរ​​​ដួង​​​ចិត្ត​​​កំព្រា​​​ច្រើន​​​ឆ្នាំ ព្រោះ​​​តែ​​​រង់​​​ចាំ​​​ ទទួល​​​ក្លិន​​​ផ្កា ៕
Share on Google Plus

About Unknown

0 comments:

Post a Comment