សំឡេង​​​ស្គរ​​​ដៃ​​​ឯក

បទ​​​ភ្លេង បរទេស
សម្រួល​​​តន្ត្រី​​​ដោយ សម សាខន
​​​ទំនុក​​​ច្រៀង ដោយ ញ៉ែម ផុន
ច្រៀង ដោយ ស៊ីន ស៊ីសាមុត

១. ឮ​​​សំឡេង​​​ស្គរ​​​ ហាក់​​​ញ័រ​​​អស់​​​ប្រាណ ចិត្ត​​​ខ្ញុំ​​​ប៉ុន្មាន រំភើប​​​ឡើង​​​យ៉ាង​​​ខ្លាំង ឮ​​​សំឡេង​​​ស្គរ​​​ក្ដុង​​​ក្តាំង ចិត្ត​​​ស្មើ​​​ភ័ន្ត​​​ភាំង តាម​​​សង្វាក់​​​ភ្លេង ។

២. ពេល​​​ខ្ញុំ​​​វាយ​​​ស្គរ ត្រេក​​​អរ​​​ខ្លាំង​​​ណាស់ ស្នូរ​​​ដូច​​​រន្ទះ​​​ សន្លឹក​​​ស្នូរ​​​គគ្រេង ខ្ញុំ​​​វាយ​​​បន្ទរ​​​តាម​​​ភ្លេង ខ្ញុំ​​​ច្រៀង​​​ខ្ញុំ​​​លេង តាម​​​ចិត្ត​​​ខ្ញុំ​​​ស្ម័គ្រ ។

បន្ទរ. សាំ​​​បា សាំ​​​បា សាំ​​​បា សាំ​​​បា សូម​​​រាំ​​​ជាមួយ​​​ស្គរ ខ្ញុំ​​​បន្ទរ​​​តាម​​​អ្នក ឆាំ​​​បា ឆាំ​​​បា រាំ​​​ជាមួយ​​​សង្វាក់​​​ ខ្ញុំ​​​សូឡូស្គរ ។

៣. ខ្ញុំ​​​ច្រៀង​​​តាម​​​ភ្លេង លេង​​​តាម​​​សង្វាក់ អ្នក​​​រាំ​​​ញាក់​​​ទៅ​​​ តាម​​​នឹង​​​បទ​​​ភ្លេង រាំ​​​លេង​​​តាម​​​សង្វាក់​​​ស្គរ ខ្ញុំ​​​វាយ​​​បន្ទរ​​​ តាម​​​របៀប​​​ថ្មី ។
Share on Google Plus

About Unknown

0 comments:

Post a Comment