បទភ្លេង ដោយ ស៊ីន ស៊ីសាមុត
ទំនុកច្រៀង ដោយ ញ៉ែម ផុន
ច្រៀង ដោយ ស៊ីន ស៊ីសាមុត
១. រៀមគេងស្រមៃ នឹកថ្លៃជានិច្ច អារម្មណ៍មិនភ្លេច ពីក្ដីស្នេហា នឹកគ្រាថ្នាក់ថ្នម បីបមកាយា វាចាប្ដូរដួងចិត្តភក្ដី ។
២. ឃ្មុំផ្ញើសំបុក ទុកចិត្តបង្គង ដូចរូបរៀមបង ផ្ញើប្រាណនឹងស្រី ផ្ញើក្លិនផ្ញើខ្លួន ផ្ញើព្រេងនិស្ស័យ យប់ថ្ងៃអ្វីៗ រៀមផ្ញើទាំងអស់ ។
បន្ទរ. រាត្រីបង្ហើយ គេងកើយភ្លៅស្រី គេងស្ដាប់សម្ដី គួរឲ្យស្រណោះ គេងស្ដាប់ចម្លើយ យប់ក្រោយបង្អស់ គេងមើលសម្រស់ សម្ផស្សសង្សារ ។
៣. ស្មោះប៉ុណ្ណឹងហើយ ម្ដេចឡើយអូនឆ្ងល់ ថាបងមានកលហ៍ ចង់តែសាវា ថ្ងៃនេះយើងបែក ថ្ងៃស្អែកជួបគ្នា ជួបគ្រប់វេលា លុះគ្រាអវសាន ៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment