បទភ្លេង បរទេស
ទំនុកច្រៀង ដោយ ញ៉ែម ផុន
សម្រួលតន្ត្រី ដោយ សម សាខន
ច្រៀង ដោយ ស៊ីន ស៊ីសាមុត
១. ប្រុសគេដទៃ ស្រីប្រឹងចោមស្រឡាញ់ ប្រុសខ្ញុំ ស្រីចោមខ្នាញ់ លួចស្អប់គ្រប់គ្នា គេចោទប្រុសខ្ញុំ ទុកស្មើនឹងអ្នកងា ទ្រូងជាំគ្រាំគ្រា ព្រោះស្នេហា ។
២. ចោរលួចរបស់ ព្រោះចង់ធ្វើអ្នកមាន ចោរខ្ញុំមិនហ៊ាន ព្រោះខ្លាចមានទោសា ចោរខ្ញុំចិត្តជា លួចត្រឹមតែស្នេហា លួចមើលភក្ត្រាស្រស់ពិសី ។
បន្ទរ. ខ្ញុំធ្វើចោរដែរ តែចិត្តជា មាននាមនិងងារ ជាកវី ចិត្តគួចលួចបេតី លួចច្រើនខែថ្ងៃ លួចស្នេហា ។
៣. មិនដែលបានសោះ ព្រោះខ្ញុំមិនសូវហ៊ាន តែនឹងលួចបំពាន អៀនម្ចាស់ចិន្ដា បើប្រែមានទោស តើធ្លាក់ដល់ត្រឹមណា បើចោរលួចស្នេហា ចោរដួងចិត្ត ៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment