១. ឱ! កន្សែងស្រីប៉ាក់អើយ កន្សែងស្រីប៉ាក់ ផ្ញើមកឲ្យបង (២ ដង) មិនហ៊ានទាំងជូតមុខផង កន្សែងនួនល្អង ខ្លាចបាត់ ឱ! ក្លិនស្រី ។
២. ឱ! កន្សែងអប់ផ្កាអើយ កន្សែងអប់ផ្កាចំប៉ាថ្មី (២ ដង) ឃើញកន្សែងដូចឃើញស្រី បងនឹកស្រមៃយប់ថ្ងៃ ឱ! គ្មានភ្លេច ។
៣. ឱ! កន្សែងនិស្ស័យអើយ កន្សែងនិស្ស័យតម្លៃ ឱ ជាងពេជ្រ (២ ដង) បងដាក់ជាប់ខ្លួនជានិច្ច បងមិនបំភ្លេចជាតិណាក៏នៅចាំ ៕
0 comments:
Post a Comment