កណ្ដាល​​​ដួង​​​ចិត្ត

បទ​​​ភ្លេង និង​​​សម្រួល​​​តន្ត្រី ដោយ ៖ ពៅ ស៊ីផូ និង សុះ ម៉ាត់
ទំនុកច្រៀង ៖ ម៉ា ឡៅ​​​ពី
ច្រៀងដោយ ៖ សុីន សុីសាមុត


១. ខ្ញុំរួចទោសផុតជ្រោះស្នេហា ឋានវិមានសោភា ជារឿងទុក្ខារីងរៃ សូមលាហើយ ព្រោះអស់និស្ស័យ ដើម្បីកុំឲ្យតណ្ហា ផ្ដន្ទាថាខ្ញុំជាជនសំណល់ ។

២. ជីវិតថ្លៃចៃដន្យវាសនា ស្ដាយលោហិតមាតា ដែលអស់សង្ខារខានយល់ យើងទាំងពីរឆ្លងផុត ឋានអំពល់ ឋានអំពល់ រួមវាសនាសាងឫសគល់ ផុតផលពីអំរែកកម្ម ។

R. សូមប្រកាសដល់អស់ទេវតា ជួយចាំរឿងស្នេហា កណ្ដាលដួងចិត្តនៃខ្ញុំ សូមឲ្យចិន្ដានៃបុប្ផាក្រពុំ មករួមរស់មនោរម្យ ព្រមជាគូរវាសនា ។

៣. ឱ! កណ្ដាលថ្នាលជីវិតចុងក្រោយ អូនកុំបណ្ដោយឲ្យមានចិត្តប្រេះឆា  ជួយអាណិតដល់ជីវិតកំព្រា កំព្រា ជួយបងផងណាពុំងា រួមរស់ជាគ្នាលុះគ្រាអវសាន ៕
Share on Google Plus

About Unknown

0 comments:

Post a Comment