បង​​​ស្រឡាញ់​​​តែអូន

បទ​​​ភ្លេង ដោយ សម សាខន
ទំនុក​​​ច្រៀង ដោយ ញ៉ែម ផុន
ច្រៀង​​​ ដោយ ស៊ីន​​​ ស៊ី​​​សាមុត

១. បង​​​ស្រឡាញ់ ស្រឡាញ់​​​តែ​​​អូន ស្រឡាញ់​​​ស្ងួន​​​ពេញ​​​ក្នុង​​​ចិន្ដា គ្មាន​​​បែក​​​បែរ​​​ ប្រែ​​​ចិត្ត​​​សាវា ឬ​​​ដោះ​​​ស្រាយ​​​រក​​​គូ​​​ថ្មី​​​ឡើយ ។

បន្ទរ. ឲ្យ​​​បង​​​ដក​​​ចិត្ត​​​ ចេញពី​​​ស្នេហ៍​​​ម្ដេច​​​បាន បង​​​សូម​​​ផ្ញើ​​​ប្រាណ ភ្ជាប់​​​និស្ស័យ​​​ ក្នុង​​​លោក​​​​​​នេះ​​​ បង​​​ស្រឡាញ់​​​តែ​​​ចរណៃ ចិត្ត​​​ស្មោះ​​​ភក្ដី​​​ តែ​​​ស្រី​​​មួយ ។

២. បង​​​ស្រឡាញ់​​​ ស្រឡាញ់​​​តែអូន សូម​​​ស្រី​​​ស្ងួន​​​កុំ​​​ទុក្ខា ។

១. ចិត្ត​​​សន្សំ​​​ ខំ​​​ប្រឹង​​​ស្រឡាញ់ សុខ​​​ចិត្ត​​​ចាញ់ ចាញ់​​​ព្រោះ​​​ស្នេហា ប្រឹង​​​បំរះ​​​ មិន​​ឈ្នះ​​​វាសនា សូម​​​ចិន្ដា​​​មេត្តា​​​ប្រណី ។

បន្ទរ. ឲ្យ​​​បង​​​ដក​​​ចិត្ត ចេញ​​​ពី​​​ស្នេហ​​​៍​​​ម្ដេច​​​បាន បង​​​សូម​​​ផ្ញើ​​​ប្រាណ​​​ ភ្ជាប់​​​និស្ស័យ ក្នុង​​​លោក​​​នេះ បង​​​ស្រឡាញ់​​​តែ​​​ចរណៃ ចិត្ត​​​ស្មោះ​​​ភក្ដី​​​ តែ​​​ស្រី​​​មួយ ។

២. បង​​​ស្រឡាញ់​​​ ស្រឡាញ់​​​តែអូន សូម​​​ស្រី​​​ស្ងួន​​​កុំ​​​ទុក្ខា ។
Share on Google Plus

About Unknown

0 comments:

Post a Comment