ច្រៀងដោយ សុីន សុីសាមុត
១. ពង្រស្វាយជ្រុំជំរំបុប្ផា ក្លិនក្លែបផ្កាស្លា ស្ទងស្ទាវក្រពុំ វាលដង្កៀបក្ដាម ត្រដេវិចយំ ជំនួសរូបខ្ញុំ ជាអ្នកចម្ងាយ ។
២. ស្រុលរលាប្អៀរ ជាងារចំបែង ព្រៃមូលអាឡែង ភូមិគោកបន្ទាយ ព្រះទ្ធាទ័ពស្រូវ ជាស្រុកខាងម្ដាយ ភូមិអណ្ដូងស្នាយ បាយខុនចងដៃ ។
R. ខែរះបាំងភ្នំ ទ្រនំក្រាំងលាវ ភូមិគ្រោះជើងគ្រាវ ព្រះប៉ាលីឡៃ ជ្រៃបាក់ស្វាយទង បងសុំតោងស្បៃ អូនកុំដោះដៃ បំភ្លេចរូបបង ។
៣. បុប្ផាពង្រ ស្ដាប់ផ្គរដើមឆ្នាំ ពាក្យបងផ្ដែផ្ដាំ ទាវតូចទងវង បើផ្កាបាំងស្លឹក រៀមកាច់ទាំងទង សូមចិត្តញាតិផង កុំសើចនិន្ទា ៕
0 comments:
Post a Comment