បទភ្លេង ADAMO
ទំនុកច្រៀង ដោយ គឹម សំអែល
ច្រៀង ដោយ ស៊ីន ស៊ីសាមុត
គ្រាន់តែឃើញស្រីម្ដង ចិត្តប៉ុនប៉ងជាគូវាសនា តែមិនហ៊ានវាចា ខ្លាចជីវ៉ាអូនមិនប្រណី ។ ល្អខ្លាំងណាស់ គ្មានអ្វីផ្ទឹម ភ័ក្ត្រញញឹមស្រស់ប្រិមប្រិយ នៅក្រោមមេឃ និងលើដី មានតែស្រីល្អដាច់គេ ។ បើសិនជារៀមមានវាសនា បានជីវ៉ាជាគូស្នេហ៍ រៀមបីបមថ្នមបំពេ ឲ្យមាសស្នេហ៍ពេញចិត្ត ។
និយាយ : តើបុរសណាទៅ ដែលមានសំណាង បានស្រស់ស្រីពៅ មកនែបនិត្យ ជាគូវាសនា ។
គន់មើលយូរ រឹតតែស្រស់ សមឥតទាស់ គាប់នេត្រា ស្រីទាំងអស់ក្នុងលោកា គ្មានស្រីណាល្អដូចទេ ។ បើសិនជារៀមមានវាសនា បានជីវ៉ាជាគូស្នេហ៍ រៀមបីបមថ្នមបំពេ ឲ្យមាសស្នេហ៍ពេញចិត្ត ៕
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment