លិញ​​​ជូ​​​មាស​​​បង

បទ​​​ភ្លេង ដោយ សម សាខន
ទំនុក​​​ច្រៀង ដោយ ញ៉ែម​​​ ផុន
ច្រៀង ដោយ ស៊ីន​​​ ស៊ីសាមុត

១. បង​​​លួច​​​មើល​​​ស្រី​​​ពីចម្ងាយ គួរ​​​ឲ្យ​​​ស្ដាយ ស្ដាយ​​​ជាប់​​​ក្នុង​​​ចិត្ត មើល​​​ពី​​ព្រឹក​​​ ដល់​​​យប់​​​ងងឹត ស្នេហ៍​​​ដល់​​​កម្រិត​​​ ចិត្ត​​​ប្រុស​​​ប្រាថ្នា ។

បន្ទរ. មើល​​​ហើយ​​​មើល​​​ទៀត បង​​​ខំ​​​ឆ្លៀត​​​គន់​​​ភក្ត្រា ស្នេហា​​​រីក​​​ស្រស់​​ ដូច​​​ផ្កា ឲ្យ​​​ចិន្ដា​​​មាន​​​បំណង ហា៎ ហា៎ ហា៎ លិញ​​​ជូ​​​មាស​​​បង អាសូរ​​​រៀម​​​ផង ដែល​​​ប៉ង​​​លើ​​​ពៅ ។

២. អូន​​​អង្គុយ​​​ដេរ ក្បែរ​​​បង្អួច ចិត្ត​​​បង​​​គួច​​​ ប្រឹង​​​លួច​​​ហួច​​​ហៅ​​​ អូននាង​​​អៀន មិន​​​ហ៊ាន​​​ចេញ​​​ក្រៅ តើ​​​ថ្ងៃ​​​ណា​​​ទៅ ទើប​​​ពៅ​​​មេត្តា ។

បន្ទរ. សូម​​​អូន​​​អាណិត ដល់​​​ដួង​​​ចិត្ត ដែល​​​ប្រាថ្នា មេត្តា​​​ដាក់​​​ទាន​​​ស្នេហា ដល់​​​រៀម​​​រា ណា​​​នួន​​​ល្អង ហា៎ ហា៎ ហា៎ លិញ​​​ជូ​​​មាស​​​បង អាសូរ​​​រៀម​​​ផង ដែល​​​ប៉ង​​​លើ​​​ពៅ ៕
Share on Google Plus

About Unknown

0 comments:

Post a Comment