បុប្ផា​​​កំពង់​​​ហាវ

បទភ្លេង និងទំនុកច្រៀង ដោយ ស៊ិន ស៊ីសាមុត
ច្រៀងដោយ ស៊ិន ស៊ីសាមុត

១. នាង​​​កំពង់​​​ហាវ​​​រាង​​​រៀវ​​​ខ្មែរ​​​មន នាង​​​ពេទ្យ​​​គូកន​​​ដើរ​​​ជួយ​​​អ្នក​​​ស្រុក ក្រោយ​​​ពេល​​​សង្គ្រាម​​​ខ្មែរ​​​យើង​​​បាន​​​សុខ បាន​​​ផុត​​​ពី​​​ទុក្ខ​​​ខ្មាំង​​​កៀ​​រ​​​ជិះ​​​ជាន់ ។

២. បង​​​បាន​​​ឃើញ​​​ស្រី​​​ឡើង​​​ពី​​​កំពង់ ស្រអែម​​​ទ្រើស​​​ទ្រង់​​​ដើរ​​​ពេល​​​សាយ័ន ស្រុក​​​កំពង់​​​លែង​​​បុប្ផា​​​រាប់​​​ពាន់ ចិត្ត​​​បង​​​មិន​​​ទាន់​​​រំភើប​​​ស្នេហា ។

R. អូន​​​ស្គាល់​​​កវី​​​ហ៊ាន​​​ស្ដី​​​ចំមុខ ឲ្យ​​​បង​​​ពើត​​​ចុក​​​បេះ​​​ដូង​​​រង​​​ថ្លា ចំអន់​​​សើច​​​លេង​​​បាន​​​តែ​​​វាចា ខ្លាច​​​ក្រែង​​​បុប្ផា​​​មាន​​​ម្ចាស់​​​ទៅ​​​ហើយ ។

៣. ឱ! កោះ​​​ជ័យ​​​ទត្ត​​​ទឹក​​​ទ័ព្ធ​​​ជុំវិញ បង​​​អ្នក​​​ភ្នំពេញ​​​កំព្រា​​​ខ្វះ​​​ខ្នើយ បើ​​​មិន​​​បាន​​​ដៃ​​​សុំ​​​ផាហ៊ុម​​​កើយ កែវ​​​កុំ​​​កន្តើយ​​​ដាក់​​​ទាន​​​បង​​​ផង ៕


Share on Google Plus

About Unknown

0 comments:

Post a Comment