ចោរលួច​ចិត្ត

ច្រៀងដោយ ៖ ស៊ិន ស៊ីសាមុត និង​រស់​ សេរីសុធា

១. (ប្រុស) ស្រមោល​អ្នក​ណា​នៅ​មាត់​បង្អួច ចោល​លួច​ ឬ​មួយ​ជា​អ្វី? រាង​ដូច​ជា​ស្រី ក្លិន​ដូច​ជា​ផ្កា
(ស្រី) នែ! កុំ​ចេះ​តែ​ថា អ្នក​ណា​មក​លួច​មើល​គេ អ្នក​នោះ​ទេ​ ជា​ចោរ​ណា​បង ។

២. (ប្រុស) មែន​ហើយ ចោរ​បង គឺ​ចោរ​លួច​ចិត្ត លួច​ស្នេហ៍​​មួយ​ជីវិត សូម​តែ​អាណិត សូម​តែ​មេត្តា
(ស្រី) អ្ហេ! ទី​នេះ​គ្មាន​ទេ ស្នេហា ចិត្ត​អូន​រឹង​ជាង​ថ្មដា ពាក្យ​ស្នេហា​មិន​ចង់​ឮ​ឡើយ ។

R. (ស្រី) ម្យ៉ាង​ស្ដាយ​ក្រមុំ​ វ័យ​ព្រហ្ម​ចារីយ៍ បើ​រីក​ហើយ​រោយ​ធ្វើ​អ្វី គ្រប់​រូប​ស្ត្រី​ មាន​ប្ដី​មាន​ទុក្ខ ម្យ៉ាង​ជា​កូន​ដែល​បាត់​ឪពុក ការងារគឺ​ជា​ត្រី​មុខ ចង់​ជួប​ឪពុក​ ជាង​ជួប​ស្នេហា ។

៣. (ប្រុស) ឲ្យ​តែ​ព្រម​ស្នេហ៍​ ហើយស្នេហ៍​ដោយ​ស្មោះ​ ទ្រូង​បង​ប្រាំ​ហត្ថ មើល​ចុះ​បង​ពិត​ជា​ប្រុស​សណ្ដោស​ភរិយា បង​ជួយ​អូន​ លុះ​ចប់​ការងារ ឥឡូវ​សូម​តែ​វាចា មួយ​មាត់​មក​ថា មេត្តា​បង​ទេ ។


Share on Google Plus

About Unknown

0 comments:

Post a Comment