
១. អាល័យអាឡោះស្រណោះស្រណោក ស្រណោះទួលគោក ជម្រកស្នេហ៍កម្ម
ទីទួល...កម្សត់ ព្រាត់តែពីរឆ្នាំ ទួលភ្លេចលែងចាំបណ្ដាំស្នេហា ។
២. កាលនៅពីក្មេងប្រលែងគ្នាសិ្នទ្ធ ស្គាល់ថ្លើមស្គាល់ចិត្តឥតមានប្រេះឆា
មិនគួរទួលស្នេហ៍ ប្រែចិត្តសាវ៉ា គ្មានក្ដីមេត្តាករុណាខ្ញុំសោះ ។
R. គ្រាំអើយគ្រាំចិត្ត ឥតមានពេលល្ហែ គ្រាំគ្រាព្រោះតែក្ដីស្នេហ៍មិនស្មោះ
ទួលអើយៗទួល ប្រែប្រួលទាំងអស់ តើទួលស្រណោះខ្ញុំដែរឬអី ?
៣. ស្ដាយចិត្តដែលខំសន្សំក្ដីស្មោះ តែណ្ហើយកាត់ចុះ បើអស់និស្ស័យ
ទួលអើយ ខ្ញុំលាៗទាំងអាល័យ ទួលគោកភក្ដីក្លាយជាទួលកម្ម ៕
0 comments:
Post a Comment