បង​​​ពិតជាស្ម័គ្រ

បទភ្លេង ៖ បរទេស
ទំនុក​​​ច្រៀង ៖ សុីវ សុន
ច្រៀង​​​ដោយ ៖ សុីន សុីសាមុត

១. បង​​​ពិត​​​ជា​​​ស្ម័គ្រ​​​វរលក្ខណ៍ អូន​​​នាង​​​កុំ​​​សង្ស័យ​​​ បើ​​​អូន​​​មិន​​​ជឿង​​​បង ស្បថ​​​ជូន​​​ថ្លៃ សូម​​​ពៅ​​​ប្រណី ព្រម​​​ស្នេហ៍​​​បង​​​ទៅ ។

២. បង​​​ពិត​​​ជា​​​ស្មោះ​​​ចំពោះ​​​ស្រី មាន​​​ព្រះ​​​ជា​​​សាក្សី បង​​​នឹង​​​សច្ចា​​​ជូន​​​កែវ​​​ពាល​​​ពៅ ជាតិ​​​នេះ​​​ខ្វះ​​​ស្រីបងក្ស័យ​​​ហើយ ។

បន្ទរ. ស្រី​​​អើយ​​​ស្រី​​​ស្រស់​​​អូន​​​កុំ កុំ​​​ប្រកែក​​​ណា​​​មាស​​​ស្នេហ៍ ពេល​​​ឥឡូវ​​​ស្ដាប់​​​បង​​​អង្វរ​​​ អង្វរ​​​សិន​​​ណា​​​ព្រលឹង ។

៣. មើល​​​ទៅ​​​ព្រះ​​​ច័ន្ទ​​​រះ​​​នៅ​​​ខ្ពស់ ខ្ពស់​​​ហួស​​​និស្ស័យ តែ​​​រស្មី​​​នៅ​​​មាន​​​ពន្លឺ​​​ភ្លឺ​​​ស្រស់​​​ថ្លា សូ​​​ពៅ​​​អាណិត​​​ដល់​​​ចិត្ត​​​ស្នេហា ។

(បញ្ចប់). ដែល​​​ប៉ង​​​ស្នេហ៍​​​ ស្មោះ​​​ស្ម័គ្រ​​​ពិត ... ៕


Share on Google Plus

About Unknown

0 comments:

Post a Comment