វេយ្យាករណ៍​​​សុភមង្គល

រៀប​​​រៀង​​​ដោយ ហ៊ុន គឹម​​​ស៊ា អតីត​​​សាស្ត្រា​​​ចារ្យ​​​ នៃ​​​វិទ្យាស្ថាន​​​អប់​​​រំ​​​អក្សរសាស្ត្រ សមាជិក​​​សមាគម​​​អ្នក​​​និពន្ធ​​​ខ្មែរ
ការផ្សាយ​​​របស់​​​បណ្ណា​​​គារ ពន្លឺ​​​ពេជ្រ ឆ្នាំ ១៩៧៣


វត្ថុ​​​បំណង​​​អ្នក​​​រៀប​​​រៀង

ដោយ​​​យល់​​​ឃើញ​​​ថា : សេចក្ដី​​​ស្នេហា អាពាហ៍​​​ពិពាហ៍ ប្ដី​ប្រពន្ធ ការ​រាប់​អាន​គ្នា មិត្តភ័ក្ត្រ ... ជា​បញ្ហា​ធម្មតា ប៉ុន្តែ​វា​ចាំ​បាច់​ណាស់​ចំពោះ​ជីវិត​មនុស្ស​ទូទៅ ជាពិសេស​ចំពោះ​យុវជន​ ហើយ​មនុស្ស​ទាំង​អស់​គ្នា​សុទ្ធ​តែ​មាន​ទស្សនៈ​ផ្សេង​ៗ ខុស​ប្លែក​ពី​គ្នា​ផង​នោះ​ចំពោះ​បញ្ហា​នីមួយៗ ហើយ​មិន​ដឹង​ជា​ទស្សនៈ​បែប​ណា​ ដែល​សមរម្យ​ជាង​គេ​ អាច​យក​ជា​មេ​រៀន​​បាន​ឲ្យ​ស្រប​ទៅ​តាម​ពេល​វេលា កាលៈ​ទេសៈ​បច្ចុប្បន្ន ។ ពី​ព្រោះ​ហេតុ​នេះ យើង​ខ្ញុំ​ចង​ក្រង​គំនិត​ខ្លះ​ៗ នៃ​បណ្ដា​ទស្សនៈ​វិទូ​ទាំង​ឡាយ​ និយាយ​រួម​ដើម្បី​ជា​យោបល់​ក្នុង​ការ​ពិចារណា​របស់​មិត្ត​អ្នក​អាន​ទាំង​អស់គ្នា ។

យើង​ខ្ញុំយល់​ឃើញ​ថា : ​គំនិត​ទាំង​ឡាយ​ដែល​​បាន​ដក​ស្រង់​យក​មក​នេះ មិន​បាន​សេចក្ដី​ថា​ សុទ្ធ​តែ​ត្រឹម​ត្រូវ​ មាន​លក្ខណៈ​គ្រប់​គ្រាន់​ ស្រប​ទៅ​តាម​កាលៈទេសៈ​បច្ចុប្បន្ន​ទាំង​អស់​នោះ​ទេ ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​ វា​ក៏​ជា​កញ្ចក់​ឆ្លុះ​បង្ហាញ​ប្រាប់​យើង​ គ្រាន់​ជា​មេ​រៀន​ដើម្បីដក​ពិសោធន៍​អី​ចឹង​ដែរ ទោះ​ខុស​​ឬ​ត្រូវ​ក៏​ដោយ ដើម្បី​ជា​គំនិត​ដល់​មិត្ត​អ្នក​អាន​ពិចារណា ។

ក្នុង​ការ​បោះ​ពុម្ព​ផ្សាយ​លើក​ទី ២ នេះ អ្នក​និពន្ធ​បាន​ប្ដូរ​ក្រប​សៀវ​ភៅ​ខាង​មុខថ្មី​តាម​សម័យ​និយម និង​បាន​ស្រាវ​ជ្រាវ​បន្ថែម​ច្រើន​ចំនួន​រយ​គំនិត​ថ្មីៗថែម​ទៀត ដើម្បី​មិត្ត​អ្នក​អាន​ពិចារណ​ ។

ព្រែក​លួង ថ្ងៃ ៣០ ខែ​ មិថុនា ឆ្នាំ ១៩៩២

អ្នករៀប​រៀង​

ហ៊ុន គឹមស៊ា


១. វេយ្យាករណ៍​សុភ​មង្គល អាច​ជួយ​ផ្ដល់​គំនិត​ជា​ច្រើន ដល់មិត្តអ្នក​អាន និង​សិស្សានុសិស្ស​ ក្នុង​ការ​ស្វែង​រក​ផ្លូវ​ទៅ​កាន់​សុភ​មង្គល ។ 

២. វេយ្យាករណ៍​សុភមង្គល ជា​កញ្ចក់​មួយ​បញ្ចាំង​ នូវ​គំនិត​ខុស​គ្នា​ក្នុង​សម័យ និង​ក្នុង​កាលៈទេសៈ​ ខុស​គ្នា​នីមួយៗ​ ដើម្បី​មិត្ត​អ្នក​អាន​ និង​សិស្សា​នុសិស្ស​ពិចារណា ។ 

៣. វេយ្យាករណ៍​សុភមង្គល ​អាច​ជួយ​ផ្ដល់​គំនិត​ជាច្រើន ក្នុង​ការ​កសាង​បុគ្គលិក​ចរិយា និង​មធ្យោបាយ​ដើម្បី​ធ្វើ​ម្ចាស់​ខ្លួន ។  

៤. វេយ្យាករណ៍​សុភមង្គល អាច​ជួយ​មធ្យោបាយ​ជាច្រើន​ ក្នុង​ការ​ស្វែង​រក​ជ័យ​ជម្នះ​គ្រប់​វិស័យ​ នៅ​ក្នុង​ជីវិត​របស់​ខ្លួន ។


មាតិកា

១. វត្ថុ​​​បំណង​​​អ្នក​​​រៀប​​​រៀង
២. ទូទៅ
៣. អនាមិក
៤. បុរស​ស្ត្រី​ ប្ដី​ប្រពន្ធ
៥. ប្រច័ណ្ឌ និង​អាពាហ៍​ពិពាហ៍
៦. ការ​ស្រឡាញ់​រាប់​អាន
៧. ស្រឡាញ់
Share on Google Plus

About Unknown

0 comments:

Post a Comment