រឿង មាលាដួងចិត្ត : ជីវប្រវត្តិ​សង្ខេបរបស់អ្នកនិពន្ធ

អ្នកនិពន្ធ នូ ហាច កើត​ពី​ថ្ងៃ ២៦ មិថុនា ១៩១៦ នៅ​កំពង់ព្រះ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ជា​កូន​លោក​តា ឃួន នូវ និង​លោក​យាយ ឱរ មូច​ ។ ពី​កុមារ​ធ្លាប់​បាន​រៀន​នៅ​វត្ត​ក្នុង​ភូមិ​កំណើត រៀន​អក្សរ​ចេះ​មើល​សាស្ត្រា​បាន​យ៉ាង​ស្ទាត់។
  • ឆ្នាំ ១៩៣២ បាន​ប្រឡង​ជាប់​ចូល​រៀន​នៅ​អនុ​វិទ្យាល័យ ព្រះ​ស៊ី​សុវត្ថិ រហូត​ដល់​ឆ្នាំ ១៩៣៩ ក្រោយ​ដែល​ជាប់​មធ្យម​សិក្សា​ប័ត្រ​ភាគ​ទី​មួយ ហើយ​លោក​បាន​ចូល​ធ្វើ​ជា​ចៅ​ក្រម ផ្លាស់​មក​ភ្នំពេញ​វិញ ក្រោយ​ពី​រៀប​អាពាហ៍​ពិពាហ៍​។
  • ឆ្នាំ ១៩៤៧ បាន​ទៅ​បម្រើ​នៅ​ក្រសួង​ឃោសនាការ កាន់​កាប់​ខាង​ការ​ផ្សាយ​កាសែត​កម្ពុជា ។
  • ឆ្នាំ ១៩៤៨ ធ្វើ​ជា​លេខាធិការ​ផ្ទាល់​នៃ​ទ្រង់​យុត្តិវង្ស នាយក​រដ្ឋ​មន្ត្រី បន្ទាប់​ពី​ទ្រង់​យុត្តិវង្ស​សុគត​ទៅ លោក​ត្រឡប់​មក​ក្រសួង​ឃោសនាការ​វិញ ធ្វើ​ជា​នាយ​ខុទ្ទកាល័យ​។
  • ឆ្នាំ ១៩៥២ លោក​ចូល​ទៅ​បម្រើ​នៅ​ក្រសួង​ការបរទេស​វិញ ដែល​នៅ​ជាប់​មុខ​ងារ​ជា​មន្ត្រី​ការ​ទូត​ខ្មែរ​។
  • ថ្ងៃ ១៦ មិថុនា ១៩៥២ ដល់ ២៣ មករា ១៩៥៣ សម្ដេច​ព្រះនរោត្ដម សីហនុ ជា​នាយក​រដ្ឋ​មន្ត្រី បាន​តែង​តាំង​លោក នូ ហាច ជា​រដ្ឋ​លេខាធិការ​ក្រសួង​សាធារណការ និង​គមនាគមន៍ ដោយ​ព្រះរាជ​ក្រឹត្យ លេខ ២៥២ ថ្ងៃ ១៥ មិថុនា ១៩៥២ ។
លោក​បាន​ចូល​ជា​សមាជិក​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ តាំង​ពីថ្ងៃ​ទី ១៧ មករា ឆ្នាំ ១៩៥៨ ។
ក្នុង ​ក្រសួង​ការបរទេស លោក​បាន​ទទួល​តំណែង​ចុង​ក្រោយ​ជាឯក​អគ្គ​រាជ​ទូត​ខ្មែរ​ ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ប្រហែល​នៅ​ឆ្នាំ ១៩៦៩ ។ លោក​និវត្តន៍​ចូល​ភ្នំពេញ​ប្រហែល​នៅ​មុន​ឆ្នាំ ១៩៧៥ ។
ស្នាដៃ​សំខាន់ៗ ៖
  • រឿង​ ផ្កា​ស្រពោន បោះ​ពុម្ព ឆ្នាំ ១៩៤៩ ។
  • រឿង នារី​ជាទី​ស្នេហា បោះ​ពុម្ព ឆ្នាំ ១៩៥៣ ។
  • រឿង លាវណ្យ និង​រវិន្ទ បោះ​ពុម្ព ឆ្នាំ ១៩៥៥ ។
  • រឿង មាលាដួងចិត្ត បោះ​ពុម្ព ឆ្នាំ ១៩៧៥ ។

0 comments:

Post a Comment