រឿង មាលាដួងចិត្ត : អារម្ភកថា

ប្រលោមលោក កំណាព្យ​កាព្យ​ឃ្លោង អត្ថបទ​អក្សរសិល្ប៍​ផ្សេងៗ​ទៀត ពោល​គឺ​អ្វីៗ​ជា​សំណេរ​ទូទៅ តែង​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​រវាង​អ្នក​តែង​ សម្ដែង​ ដែល​បាន​សរសេរ​និពន្ធ​ប្រឌិត​ឡើង​ភ្ជាប់​អ្វីៗ ជា​ទិដ្ឋភាព​ទាំង​ឡាយ​ក្នុង​សង្គម មាន​អ្នក​ជិត​ខាង បញ្ហា​ផ្ទាល់​ខ្លួន រដ្ឋ​អំណាច ទេសភាព​ភូមិ​ស្រុក វិបត្តិ​ហេតុ​ក្នុង​សង្គម ក្នុង​សម័យ​មួយ... យក​មក​តែង​ សម្ដែង​ជា​សំណេរ តាម​រចនា​បទ តាម​ចំណេះ​ចេះ​ដឹង ជា​វិជ្ជា តាម​មនោសញ្ចេតនា តាម​ការ​រន្ធត់​រំភើប​របស់​អ្នក​និពន្ធ​ម្នាក់ៗ ។ល។

ការ ​បង្ហាញ​ជីវប្រវត្តិ​សង្ខេប​ខ្លះ​លើ​អ្នកនិពន្ធ​ ធ្វើ​ឲ្យ​យល់​សំណេរ​អ្នកនិពន្ធ​នោះៗ​កាន់​តែ​ដល់​ជម្រៅ​។ ដូច្នេះ ការ​សិក្សា​អក្សរសិល្ប៍​ខ្មែរ​ទំនើប​នេះ គួរ​លើក​យក​អ្នកនិពន្ធ​មក​បង្ហាញ ប្រសិន​បើ​មាន ដែល​ជា​ជំនួយ​យ៉ាង​សំខាន់ ដើម្បី​យល់​ និង​ពន្យល់​អត្ថបទ​របស់​អ្នកនិពន្ធ។ បាន​សេចក្ដី​ថា អក្សរសិល្ប៍​ផ្នែក​ប្រលោមលោក​ទំនើប​យើង​មិន​អាច​ផ្ដាច់​អ្នកនិពន្ធ និង​ស្នាដៃ​គាត់​បាន​ទេ​។ ព្រោះ​សំណេរ​ទាំង​ឡាយ​ចេញ​ពី​អ្នក​តែង សម្ដែង ដែល​បាន​លាត​ត្រដាង បក​ស្រាយ​មនោរម្មណ៍​ ឬ​គតិ​ផ្សេងៗ... តាម​រយៈ​ស្នាដៃ​គាត់។

0 comments:

Post a Comment